ព័ត៌មាន​ទូទៅ
          
លទ្ធផលក្រុមមហាហង្សអលស្ដារនិងជួបជាមួយក្រុម SCS Football Team

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី12 ខែធ្នូ ឆ្នាំ2019នេះ យើងមានការប្រកួតវគ្គជម្រុះដំបូងក្នុងពូល “ខ” ដែលស្ថិតក្នុងពានរង្វាន់វ័យចាស់ ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា ខួបទី៤១ ឆ្នាំ២០២០នេះ ។ ដោយការប្រកួតវគ្គជម្រុះដំបូងក្នុងពូលសម្រាប់ថ្ងៃនេះ នេះគឺជាការប្រកួតទី២របស់ក្រុមមហាហង្សអលស្ដារ ដែលជួបជាមួយនឹងក្រុម SCS Football Team នៅកីឡដ្ឋានវេស្ទើនភ្នំពេញថ្មី ដោយក្រោយបញ្ចប់ការប្រកួតរយៈពេលពេញម៉ោង គឺលទ្ធផល 6ទល់នឹង2 ដែលក្រុមមហាហង្សអលស្ដារអាចរកចំនួនគ្រាប់បាល់បាន6គ្រាប់ ចំណែកឯក្រុម SCS Football Team រកបានគ្រាប់បាល់បានតែ2គ្រាប់ទេ ។ គួររំលឹកឡើងវិញ កាលពីថ្ងៃទី3ធ្នូ2019 ក្រុមមហាហង្សអលស្ដារជួបជាមួយនិងក្រុម Seven Clean ក្រោមលទ្ធផល 1ទល់និង3 តែទោះបីជាយ៉ងណាក៏មិនទាន់ដឹងថាក្រុមណាមួយត្រូវបានឡើងទៅកាន់វគ្គបន្តទៀតដែរ កុំភ្លេចរង់ចាំតាមដានទស្សនាការប្រកួតនៅវគ្គបន្តបន្ទាប់ទៀត៕ 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់