ព័ត៌មាន​ទូទៅ
          
ផលិតកម្មមហាហង្សបានទទួលសិទ្ធិក្នុងការរៀបចំកម្មវិធី Miss Grand Cambodia 2020 ខាងមុខនេះ!

(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី9ខែធ្នូឆ្នាំ2019នេះ លោកប្រធាន អិុន សុភិន អគ្គនាយកផលិតកម្មមហាហង្សភាពយន្ត បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានមួយដើម្បីទទួលវត្តមានបរវកញ្ញា Miss Grand International Venezuela 2019 គឺកញ្ញា Ms. Valentina Figuera និង Miss Grand International Thailand 2019 2nd Runner up គឺកញ្ញា Ms. Arayha Suparurk និងការបង្ហាញពីផលិតផលថែរក្សាសម្រស់មកពីប្រទេសថៃគឺផលិតផល NangNgam ដែលបាននាំចូលដោយក្រុមហ៊ុន PST(Pacific Services Trade co,.LTD) ផងដែរ ។

 

 

 

នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាននេះក៏មានការចូលរួមពីលោក Mr. Nawat Itsaragrisil (CEO of Miss Grand International) ដែលជាអ្នកដឹកនាំរៀបចំកម្មវិធីការប្រកួតបរវកញ្ញានេះផងដែរ និងអ្នកស្រី Ms. Saibua Jaengkrajang (Managing Director of NangNgam Product) ជាម្ចាស់ក្រុមហ៊ុនថែរក្សាសម្រស់ផលិតផលថៃ NangNgam ។

សម្រាប់កម្មវិធីសន្និសីទសារព័ត៌មាននេះគឺធ្វើឡើងដើម្បីចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងរវាងភាគីកម្ពុជានិងថៃ ដើម្បីអនុញ្ញាតឱ្យភាគីកម្ពុជា ផលិតកម្មមហាហង្សទទួលបានសិទ្ធិក្នុងធ្វើកម្មវិធី Miss Grand Cambodia 2020 នាពេលខាងមុខនេះ៕ 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់