ព័ត៌មាន​ទូទៅ
          
Miss Grand International 2019 មកដល់ភ្លាមបានចូលរួមសប្បុរសធម៌នៅមន្ទីរពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី9ខែធ្នូ2019នេះ បរវកញ្ញាពិភពលោក Miss Grand International Venezuela 2019 គឺកញ្ញា Ms. Valentina Figuera និង Miss Grand International Thailand 2019 គឺកញ្ញា Ms. Arayha Suparurk បានអញ្ជើញមកមន្ទីរពេទ្យគន្ធបុប្ផា ដែលបាននាំមកនូវជាមួយនិងថវិការចំនួន 4,000,000រៀល ដើម្បីធ្វើការបរិច្ចាគសប្បុរសធម៌ដល់មន្ទីពេទ្យ ដែលក្រោមការដឹកនាំរបស់លោក អិុន សុភិន ជាប្រធានអគ្គនាយកក្រុមហ៊ុន PST (Pacific Services Trade co,.LTD) និងផលិតកម្មមហាហង្សភាពយន្តផងដែរ ដែលបានសហការជាមួយនិងក្រុមហ៊ុន NangNgam ជាក្រុមហ៊ុនផលិតផលតថែរក្សាសម្រស់មកពីប្រទេសថៃផងដែរ ។ តាមប្រសាសន៍របស់លោកប្រធាន អិុន សុភិន បានឱ្យដឹងថាលោកនឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះថែមទៀត ។ សម្រាប់បរវកញ្ញាទាំងពីរវិញក៏បានបង្ហាញអារម្មណ៍រំភើបនិងសប្បាយរីករាយដែលបានមកកាន់ប្រទេសកម្ពុជា ដោយសារនេះគឺជាលើកដំបូងរបស់កញ្ញាទាំងពីរផងដែរ និងពិតជាមានមោទនភាពណាស់ដែលចូលរួមនៅក្នុងកម្មវិធីសប្បុរសធម៌នេះ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងក្មេងៗដែលបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផងដែរ កញ្ញាក៏សង្ឃឹមថានិងជួយផ្ដល់ពត៌មាននេះទៅកាន់ប្រទេសខ្លួនដើម្បីជួយដល់មន្ទីរពេទ្យបន្ថែមទៀតផងដែរ ៕ 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់