ព័ត៌មាន​ទូទៅ
          
លោកអូន ឧស្សាហ៍ ក្រោយពីស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈមួយរយៈមក!

(ភ្នំពេញ)៖ ទស្សនិកជនទាំងអស់ប្រាកដជាធ្លាប់បានស្គាល់រួចមកហើយ តារាសម្ដែងវ័យកណ្ដាល រាងខ្ពស់ស្រឡះ លោក អូន ឧស្សាហ៍ ជាតារាសម្ដែងមួយរូបធ្លាប់បានទទួលប្រជាប្រិយភាពខ្លាំងកាលពីសម័យកំឡុងឆ្នាំ2015 តាមរយៈរឿង “ក្រមុំសៅកែ” ដែលលោកបានសម្ដែងជាតួឯកជាមួយនិងអ្នកនាង កែវ ស្រីនាង នៅក្នុងខ្សែភាពយន្តខ្នាតធំនេះ ។ ថ្វីត្បិតតែលោកមានវ័យរាងជ្រេបន្តិច តែរូបសម្រស់វិញក៏នៅតែសង្ហារដដែល និងទេពកោសល្យសម្ដែងរបស់ក៏នៅតែសម្ដែងបានល្អដូចមុនផងដែរ ។

 

 

 

មួយរយៈចុងក្រោយនេះលោកពុំសូវបានថតចេញខ្សែភាពយន្តថ្មី ដោយសារតែលោកមានការរវល់ជាមួយនិងការងារ និងក្នុងគ្រួសាររបស់លោកផងដែរនោះ ទើបធ្វើឱ្យលោកពុំសូវមានពេលវេលាសម្រាប់ខាងវិស័យសិល្បៈដូចមុន ។ តែទោះបីជាយ៉ាងក៏លោកមិនដែលគិតថាបោះបង់ចោលនូវអាជីពមួយនេះទេ តាមបទសម្ភាសន៍ជាមួយលោក លោកបានបញ្ជាក់ថានៅពេលថ្មីៗនេះលោកទើបតែទទួលថតបញ្ចប់ខ្សែភាពយន្តថ្មី ២គឺរឿង “ឯកា” ជាខ្សែភាពយន្តខ្នាតធំ និងរឿង “កាំបិតមុខពីរ” ជាខ្សែភាពយន្តភាគ ដែលផលិតដោយផលិតកម្មមហាហង្សភាពយន្ត ដើម្បីត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះផងដែរ សម្រាប់ខ្សែភាពយន្តភាគថ្មីរបស់លោករឿង “កាំបិតមុខពីរ”នេះនិងត្រៀមចាក់បញ្ចាំងនៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍ PNN ក្នុងពេលឆាប់ៗនេះផងដែរ ដោយលោកបានសម្ដែងជាមួយនិងអ្នកនាង កែវ ស្រីនាង ដែលជាដៃគូជាមួយគ្នាក្នុងរឿង “ក្រមុំសៅកែ” នេះផងដែរ ។ ចង់ដឹងសាច់រឿងយ៉ាងណាកុំភ្លេចរង់ចាំតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍ PNN ទាំងអស់គ្នា!៕ 

 

 

 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់