ព័ត៌មាន​ទូទៅ
          
តោះមកមើលសម្រស់តួឯកស្រីវ័យក្មេងក្នុងរឿងថ្មី

(ភ្នំពេញ)៖ ថ្មីៗនេះផលិតកម្មមហាហង្សភាពយន្តទើបតែទទួលបានតួឯកស្រីវ័យក្មេងអាយុ១៨ឆ្នាំកញ្ញា ឆេង សុផលលៀប ជាតារាសម្ដែងតួឯកថ្មីនៅក្នុងខ្សែភាពយន្តខ្នាតធំមួយ ដែលទើបតែធ្វើការថតបញ្ចប់ក្នុងពេលថ្មីៗនេះ ។ យោងតាមបទសម្ភាសន៍ជាមួយកញ្ញា ឆេង សុផលលៀប កញ្ញាបានឱ្យដឹងថា កញ្ញាជានិស្សិតកំពុងសិក្សាឆ្នាំទី១នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយសារមាននិស្ស័យចំណង់ចំណូលចិត្តចំណាប់អារម្មណ៍ខាងវិស័យសិល្បៈខាងតួសម្ដែងទើបធ្វើឱ្យកញ្ញាបានដាក់ពាក្យជាតួសម្ដែង គួបផ្សំនិងសម្ដីផ្អែម រូបរាងដ៏ស្រស់ស្អាត ស្នាមញញឹមមានមុនស្នេហ៍ របស់កញ្ញាផងដែរ ធ្វើឱ្យអ្នកដឹកនាំរឿងព្រមទទួលយកកញ្ញាជាតួឯកថ្មីក្នុងខ្សែភាពយន្តខ្នាតធំមួយ ។ នេះជាលើកដំបូងហើយក៏ជាបទពិសោធន៍ថ្មីមួយរបស់កញ្ញាដែលធ្វើជាតារាសម្ដែងក្នុងខ្សែភាពយន្តខ្នាតធំមួយនេះ សម្រាប់កញ្ញាអ្វីដែលធ្វើឱ្យកញ្ញាមានអារម្មណ៍ពិបាកនៅពេលសម្ដែងនោះគឺកញ្ញាសម្ដែងជាតួអង្គដែលមានអត្តចរិកកាចរឹងរូស មិនស្ដាប់តាមដំបូន្មានរបស់ឪពុកម្ដាយ ដែលខុសពីចរឹតធម្មជាតិដូច្នេះវាងពិបាកបន្តិច។ ម៉្យាងទៀតដោយសារកញ្ញាពុំទាន់សមជាមួយនិង Camera នៅពេលសម្ដែងធ្វើឱ្យកញ្ញាមានអារម្មណ៍ភ័យលាយឡំ ទើបធ្វើឱ្យកញ្ញាសម្ដែងខុសច្រើនបន្តិច និងត្រូវការចំណាយពេលបន្តិចក្នុងការធ្វើវាឱ្យត្រូវតាមសាច់រឿងនិងអ្វីដែលអ្នកដឹកនាំចង់បាន ។ ចង់ដឹងថាខ្សែភាពយន្តខ្នាតធំដែលកញ្ញាសម្ដែងជារឿងអ្វីកុំភ្លេចរង់ចាំតាមដានទស្សនានាពេលខាងមុខឆាប់ៗនេះ!៕ 

 

 

 

 

 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់