ព័ត៌មាន​ទូទៅ
          
បាត់មុខពីសិល្បះមួយរយៈអ្នកនាង ស៊ុំ សុម៉ាលី ត្រឡប់មកវិញជាមួយ...

(ភ្នំពេញ)៖ បន្ទាប់ពីអ្នកនាង ស៊ុំ សុម៉ាលី បានរៀបការជាមួយស្វាមីរួចមកបានធ្វើឱ្យអ្នកនាងហាក់ឃ្លាត

ឆ្ងាយពីវិស័យសិល្បៈអស់មួយរយៈ ប៉ុន្តែថ្មីៗនេះអ្នកនាងបានវិលត្រឡប់ចូលសិល្បះវិញ ហាក់ជាមានសន្ទុះ

មុខមាត់ថ្មីមួយ ដោយគ្រងបានតំណែងជាតួឯកក្នុងរឿងមួយរបស់ផលិតកម្មមហាហង្ស និងទទួលការថត  ស្ពតផលិតផលឱ្យក្រុមហ៊ុនមួយ។ យោងតាមបទសំភាសន៍ជាមួយអ្នកនាង ស៊ុំ សុម៉ាលី អ្នកនាងបានប្រាប់ឲ្យដឹងថាក្នុងសាច់រឿងថ្មីដែលអ្នកនាងកំពុងសម្ដែងនេះមានឈុតពិបាកៗច្រើន ហើយក៏ជាសាច់រឿងដែលល្អព្រោះវាឆ្លុះបញ្ចាំងពីតថភាពពិតជាក់ស្តែងនៅក្នុងសង្គម ដែលបង្ហាញពីភាពតស៊ូរបស់នារីម្នាក់ទោះស្ថិត ក្នុងកាលៈទេសៈណាក៏ដោយក៏មិនចុះចាញ់ដែរ។ អ្នកនាងបន្តទាំងសើចតិចៗថា ក្នុងរឿងនេះតួអង្គអ្នកនាងមានគ្រប់រសជាតិ មានទាំងឈុតកំសត់ទឹកភ្នែក កាចម៉ឺងម៉ាត់ ហើយមានឈុតខ្លះក៏ពិបាកសម្តែងផងដែរ ព្រោះត្រូវការពេលយូរដើម្បីធ្វើឲ្យត្រូវចិត្តអ្នកដឹកនាំ តែទោះជាយ៉ាងណាក៏អ្នកនាងនៅតែព្យាយាមធ្វើឲ្យល្អ ដើម្បីបំពេញចិត្តអ្នកទស្សនា។

 

 

 

គួរបញ្ជាក់ថា អ្នកនាង ស៊ុំ សុម៉ាលី ចាប់ផ្តើមចូលប្រលូកក្នុងសិល្បៈក្នុងវិស័យភាពយន្តនេះចាប់តាំងពី

ឆ្នាំ២០០៩មកម្ល៉េះ ដោយអ្នកបានសម្ដែងក្នុងខ្សែភាពយន្តជាច្រើនមានដូចជា៖

*រឿង សេដ្ឋីវ័យក្មេង

*រឿង កូនអត់ខាន់ស្លា

*រឿង រលោកបោកខ្សាច់

*រឿង អ្នកនាងម្ចាស់ឡឺកឺ

*រឿង ឯកា ដែលជារឿងដែលអ្នកនាងទើបតែធ្វើការថតបញ្ចប់ក្នុងពេលថ្មីៗនេះ និងរឿងផ្សេងៗដែលអ្នក
នាងពុំចាំចំណងជើងអស់ ។

 

 

បើតាមប្រសាសន៍របស់លោក អិុន សុភិន ដែលជាអគ្គនាយកផលិតកម្មមហាហង្សបានប្រាប់ ឲ្យដឹងថា

ដែលលោកសម្រេចចិត្តជ្រើសរើសយក អ្នកនាង ស៊ុំ សុម៉ាលី ជាតួឯកក្នុងរឿងនេះ ព្រោះអ្នកនាងមានទេព

កោសល្យក្នុងការសម្តែងមិនថាតួកាច ស្លូត កំសត់ គ្រប់បែបយ៉ាង ម្យ៉ាងវិញទៀតសាច់រឿងសាកសម

ជាមួយនឹងអ្នកនាងទាំងការសម្តែងទាំងរូបសម្រស់។ 

ចង់ដឹងថាក្នុងសាច់រឿងនេះមានអត្ថន័យយ៉ាងណា សូមកុំភ្លេចរង់ចាំតាមដានទស្សនាខ្សែភាពយន្តខ្នាតធំ

រឿង “ឯកា” ដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ!...៕ 

 

 

 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់