ព័ត៌មាន​ទូទៅ
          
ផ្ទាំងទស្សនីយភាពខ្នាតធំនៃការសម្តែងល្ខោនខោលនឹងត្រូវធ្វើឡើងនៅទឹកដីអង្គរក្នុងពេលខាងមុខនេះ

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ផ្ទាំងទស្សនីយភាពខ្នាតធំនៃការសម្តែងល្ខោនខោល នឹងត្រូវធ្វើឡើងនៅលើទឹកដីប្រវត្តិសាស្រ្តទីក្រុងអង្គរ។ នេះបើយោងតាម លោក ទិត្យ ថាវរិទ្ធ អនុរដ្ឋលេខាធិការនៃ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានបង្ហាញពីគម្រោងសម្តែងល្ខោនខោលខ្នាតធំនៅតំបន់អង្គរ ដែលជាថ្ងៃ

គំរប់ខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

 

 

 

 

ថ្មីៗនេះ លោក ទិត្យ ថាវរិទ្ធ បានធ្វើការបង្ហោះរូបភាពអមជាមួយនឹងសារយ៉ាងដូច្នេះថា «ផ្ញើជូនអ្នកគាំទ្រវប្បធម៌ខ្មែរ អ្នកធ្វើគឺធ្វើហើយ នៅឡើយអ្នកគាំទ្រ សូមស្រឡាញ់អោយចេញពីចិត្ត កុំត្រឹមស្រែកបន្ទរយកតែសំលេង ជួបគ្នានៅសៀមរាប ២៨ វិច្ឆិកា ២០១៩”»។ សូមជម្រាបថា ការសម្តែងល្ខោនខោលនៅសៀមរាប នឹងធ្វើឡើងរយៈពេល

១ថ្ងៃ គឺនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង៦ល្ងាច។


 

 

គួរបញ្ជាក់ឲ្យដឹងថា អង្គការ យូណេស្កូ (UNESCO) សម្រេចទទួលស្គាល់ និងដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជី

បេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់ការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ យូណេស្កូ កាលពីថ្ងៃពុធ ទី២៨ វិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង

ព័រល្វី (Portlouis) នៃសាធារណៈរដ្ឋម៉ូរីស (Maurice)៕ 


 


 

អត្ថបទ៖ Rith

មតិយោបល់
បញ្ចេញមតិយោបល់