ព័ត៌មាន​ទូទៅ
          
ផ្ទុះកក្រើកមួយរយៈមុន ពេលនេះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសអបអរសាទរ ល្ខោនខោលបានដាក់ជាបេតិកភណ្ឌវប្បធម៌រូបីនៃមនុស្សជាតិនៅអង្គការយូណេស្កូ ផ្លូវការហើយ

 

(ភ្នំពេញ)៖​ ក្រោយពីមានការកក្រើកអស់មួយរយៈធំអំពីរឿងល្ខោនខោល ហើយស្ងប់ស្ងាត់ទៅវិញ ពេលនេះគឺជាដំណឹងល្អមួយ និង ជាមោទនភាពមួយទៀត​សម្រាប់កម្ពុជា​ ដោយសារ​ ល្ខោនខោល វត្ត ស្វាយ អណ្តែត (Lkhon Khol Wat Svay Andet) របស់ កម្ពុជា ត្រូវបាន ចុះ ក្នុង បញ្ជី បេតិកភណ្ឌ វប្បធម៌ អរូបី របស់ អង្គការ យូណេស្កូ ផ្លូវការ ហើយ នា អំឡុង នៃ សម័យប្រជុំ លើក ទី ១៣ នៃ គណៈកម្មាធិការ អន្តររដ្ឋាភិបាល សម្រាប់ ការថែរក្សា បេតិកភណ្ឌ វប្បធម៌ អរូបី នៅក្រុងព័រល្វីស ប្រទេស ម៉ូ រីស នៅ ថ្ងៃទី ២៨ ខែវិច្ឆិកា នេះ ។

 


 

 

ក្នុងនោះតាមរយៈ​សាររបស់​ សម្តេចអគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ កម្ពុជា​ បានបង្ហោះសារ អបអរសាទរសម្រាប់ប្រទេសកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្លូវការ​ ថា​ “កម្ពុជាអបអរសាទរដែល​ ល្ខោនខោល​ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​ របស់អង្គការយូណេស្កូ នៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរីស​ នៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៨នេះ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី​ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស បានអនុម័តយល់ព្រមចុះល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិតាមសេចក្តីសម្រេច Decision 13.COM.10.a.3″។

សាររបស់សម្តេចបានបន្តទៀតថា​ “ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូនៅពេលនេះគឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្ត ពីមហាជននិង​ស្រទាប់យុវជនកម្ពុជាទាំងមូលទើបយើង បានទទួលនូវលទ្ធផលជោគជ័យ​ នៃការដាក់បញ្ចូលនូវល្ខោនខោលនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី​ នៃមនុស្សជាតិដ៏ត្រចះត្រចង់នេះ។ បេតិកភណ្ឌវប្បធម៌រូបិយរបស់ជាតិ​ យើងបានរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិ​ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង។
សូមបងប្អូនប្រជាពលរដ្ឋចូលរួម​ គាំទ្រថែរក្សាការពារ និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិយើង។

 

មតិយោបល់
បញ្ចេញមតិយោបល់