ព័ត៌មាន​ទូទៅ
          
ព្រាប សុវត្ថិនៅតែខ្លាំង បើទោះបីជាស្ងប់ស្ងាត់

កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ ថ្វីបើមួយរយៈចុងក្រោយនេះ បទចម្រៀងរបស់លោក មិនសូវទទួលបានការគាំទ្រច្រើន ពីសំណាក់យុវវ័យពិតមែន តែប្រជាប្រិយភាព របស់តារាប្រុសជួរមុខរូបនេះ នៅតែទទួលបានការគាំទ្រច្រើនដដែលពីសំណាក់អ្នកគាំទ្រ។ 

 

 

ជាក់ស្តែងណាស់ រាល់ការចេញសម្តែងក្នុងឆាកប្រគុំតន្ត្រីនានា លោកព្រាប សុវត្ថិ ហាក់មានការស្វាគមន៍ យ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ជាមួយនឹងការស្រែកហ៊ោរកញ្ជ្រៀវ និងរាំទៅតាមចង្វាក់ភ្លេ ងដែលតារាចម្រៀងចាស់វស្សារូបនេះ បង្ហើរសំនៀងម្តងៗ។ ចំពោះសន្ទុះនៃការគាំទ្រនេះដែរ បានធ្វើ ឲ្យមហាជនជាច្រើនមើលឃើញថា លោកព្រាប សុវត្ថិ ថ្វីបើមានវ័យចាស់បន្តិចមែន តែប្រជាប្រិយភាពរបស់លោក នៅតែមិនចាញ់កាលពីក្មេងឡើង ជាពិសេសនោះ គឺរូបសម្រស់របស់លោក នៅតែស្រស់សង្ហារ រួមជាមួយនឹងការតុបតែងខ្លួនតាមបែបយុវវ័យរបស់លោក ពិតជាធ្វើឲ្ យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់យុវវ័យ។ យ៉ាងណាវិញ ក្រឡេកមើលបទចម្រៀងរបស់លោកព្រាប សុវត្ថិមួយរយៈចុងក្រោយនេះ ហាក់ផ្ទុយស្រឡះពីប្រជាប្រិយភាពរបស់លោក ព្រោះថា បទចម្រៀងដែលជាសំនៀងរបស់លោក បែរជាមិនសូវទទួលបានការចាប់អារម្មណ៍ ដូចតារា ចម្រៀង រលកក្រោយឡើយ។ ក្នុងនោះដែរ ចំនួនអ្នកដែលចូលស្តាប់ និងដោនឡូត ក៍មានចំនួនតិច មិនច្រើនឡើយ ដែលនេះគឺខុសស្រឡះពីកាលពី១០ឆ្នាំមុន ដែលបទចម្រៀងរបស់លោក ចេញមកមាន ការរង់ចាំស្តាប់ច្រើនពីសំណាក់អ្នកគាំទ្រ ជាពិសេសនោះ មានអ្នកដែលច្រៀងបទ របស់លោកច្រើនក្រាស់ក្រែល។ ជាការពិតណាស់ ចាប់តាំងពីតារាចម្រៀងថ្មីៗ ចាប់ផ្តើមឡើងកូដ រួមផ្សំ និងការពេញចិត្តពីសំណាក់យុវវ័យទៅលើបទចម្រៀង Original និងភាពវ័យក្មេង ស្រស់ស្អាតរបស់សិល្បះក្មេងៗ បានធ្វើឲ្យតារាចម្រៀងចាស់វស្សា ដូចជាលោកព្រាប សុវត្ថិជាដើម ចាប់ផ្តើមបាត់បង់ ប្រជាប្រិយភាពម្តងបន្តិចៗ។

 

 

ថ្វីបើបទចម្រៀងរបស់លោក ព្រាប សុវត្ថិហាក់ ធ្លាក់កូដ មិនសូវទទួលការចាប់អារម្មណ៍ដូចមុនក្តី ក៍ប៉ុន្តែបើក្រឡេក មើលពីវត្តមាន របស់កំពូល តារាចម្រៀង ប្រចាំ ប្រទេសកម្ពុជារូបនេះ នៅតាមឆាកតន្ត្រីនានា នៅតែទទួលបានការគាំទ្រច្រើនដដែល។ ជាងនេះទៅទៀត លោកព្រាប សុវត្ថិ នៅតែអង្រួនអ្នកគាំទ្រឲ្យបន្តគាំទ្រ និងរង់ចាំស្តាប់ ការបង្ហើរ សំនៀង របស់លោកយ៉ាង ច្រើនកុះករមិនថាបទថ្មី ឬបទចាស់ឡើង អ្នកគាំទ្រនៅតែពេញចិត្ត និងស្រែកហ៊ោរកញ្ជ្រៀវ ដើម្បីផ្តល់ការលើកទឹកចិត្ត និងក្តីស្រលាញ់ ចំពោះតារាចម្រៀង ចាស់វស្សា រូបនេះ ដដែល។

មតិយោបល់
បញ្ចេញមតិយោបល់