ព័ត៌មាន​ទូទៅ
          
កប់! ដឹងថ្ងៃបញ្ចាំងពិតប្រាកដហើយសម្រាប់ភាពយន្តខ្នាតធំ “ណូលី ណូឡា” ....

ភាពយន្តខ្នាតធំលក្ខណៈបែបកូនភ្លោះខុសចរឹតគ្នាដែលត្រៀមកក្រើកក្នុងឆ្នាំ ២០១៨ នេះដែលជាវណ្ណកម្មថ្មីរបស់ផលិតកម្មមហាហង្សរឿង “ណូលី ណូឡា” នឹងមានដាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបទាំងអស់ទូទាំងប្រទេសកម្ពុជាហើយនៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨ ខាងមុខនេះហើយ ដែលនេះក៏ជាដំណឹងល្អសម្រាប់ទស្សនិកជនដែលតែងតែគាំទ្រវិស័យភាពយន្តខ្មែរផងដែរ...។

 

 

អ្វីដែលពិសេសគឺភាពយន្តខ្នាតធំមួយរឿងនេះមានភាពខុសប្លែកពីរឿងមុនៗឆ្ងាយដែលផលិតកម្មមហាហង្សបានផលិតមក ពីព្រោះថារឿងនេះនឹងមានឈុតឆាកសើចចុកពោះច្រើនទាក់ទងនឹងបងប្អូនភ្លោះដែលមានចរឹតខុសគ្នា បង្កអោយមានការឈ្លោះទោះទែងគ្នារហូតតែម្តង...។ អ្វីដែលកាន់តែពិសេសគឺរឿងនេះមានការចូលរួមសម្តែងពីសំណាក់តារាល្បីៗជាច្រើនដូចជា៖ អ្នកនាង ភិន សុដាលីស , កញ្ញា ឌុច លីដា , នាយ ពែកមី , អ្នកនាង ខ្ញុង , អ្នកស្រី ចាន់ តារាទី , លោក ភឹម តារាវិបុល , លោក អូន ឧស្សាហ៍ , ឌីជេ កាកា , លោក ងួន សុបិន , លោក រ៉ានី រ៉ាស៊ីនី , ប៉េងប៉ោង , នាយ ក្រឹប និង នាយ យក្ស ព្រមទាំងតារាកិត្តយសជាច្រើនដួងទៀតដែលសុទ្ធតែមានទេពកោសល្យក្នុងការសម្តែងទៀតផង...។

 

 

កុំភ្លេចរង់ចាំទសសនាភាពយន្តខ្នាតធំ “ណូលី ណូឡា” ទាំងអស់គ្នានៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨ នៅគ្រប់រោងភាពយន្តទំនើបទាំងអស់ទូទាំងប្រទេសកម្ពុជា...។ សូមអរគុណ

 

 

ដោយ៖ វីដ

មតិយោបល់
បញ្ចេញមតិយោបល់