ព័ត៌មាន​ទូទៅ
          
លីលី ថាបទពិសោធន៍គ្រងតួអង្គបែបនេះក្នុងរឿងភាគថ្មី “កាំបិតមុខពីរ” ជាបទពិសោធន៍ថ្មីពិបាកតែនឹង...

តារាសម្តែងសម្រស់ស្រស់ស្អាតសាច់សខ្ចីកញ្ញា លីលី ដែលទើបនឹងលេចមុខក្នុងរង្វង់សិល្បៈប្រមាណ ១ឆ្នាំជាង ថ្មីៗនេះក៏បានលេចវត្តមាននិងបានគ្រងដំណែងជាតួរងបែបជានារីកំណាន់ដណ្តើមប្តីរបស់គេកាចឆ្នាស់ឆ្នើម កាច់កុង ឈ្នានេះ ក្នុងខ្សែភាពយន្តភាគថ្មីរបស់ផលិតកម្មមហាហង្សដែលកំពុងថតយ៉ាងសកម្មរឿង “កាំបិតមុខពីរ” ដែលនឹងមានដាក់បញ្ចាំងក្នុងពេលឆាប់ៗនេះផងដែរលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ PNN...។

 

 

កន្លងមកនេះកញ្ញា លីលី ក៏ធ្លាប់បានសម្តែងរឿងភាគ និងដុំ សរុបគឺចំនួន ៣រឿង និង MV ជាច្រើន មកហើយ ប៉ុន្តែខ្លួនបានអះអាងថាមិនដែលធ្លាប់ទាល់តែសោះជាមួយនឹងការសម្តែងជាតួនារីកំណាន់និងមានចរឹតលក្ខណៈបែបនេះឡើយ ហើយនេះក៏ជាបទពិសោធន៍ថ្មីសម្រាប់ខ្លួននាងផងដែរ...។ កញ្ញា លីលី បានប្រាប់ថា៖ “ច៎ាបង! បើនិយាយពីរឿងដើរតួរងបែបនារីកំណាន់ដណ្តើមប្តីគេនោះគឺនាងខ្ញុំមិនដែលធ្លាប់មានបទពិសោធន៍ឡើយសូម្បីតែ ១ដង ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្ត និង សន្យានឹងខ្លួនឯងថាខំប្រឹងយ៉ាងណាសម្តែងអោយល្អ ព្រោះថាតារាសម្តែងរៀមច្បងគ្រប់ជំនាន់ដែលមានវត្តមានក្នុងរឿង “កាំបិតមុខពីរ” និង អ្នកដឹកនាំរឿងបានពន្យល់ប្រាប់ខ្ញុំជាច្រើនពីតាក់តិចក្នុងការសម្តែងយ៉ាងណាអោយសាកសមជាមួយនឹងតួបែបនេះអញ្ចឹងហើយទើបធ្វើអោយនាងខ្ញុំកាន់តែមានកម្លាំងចិត្តក្នុងការសម្តែងយ៉ាងណាអោយបានល្អ ព្រោះអាជីពសម្តែងគឺជាចំណង់ចំណូលចិត្តនាងខ្ញុំតាំងពីតូចផងដែរ...។”

 

 

 

 

កញ្ញា លីលី បន្តថា៖ “ច៎ាម្យ៉ាងវិញទៀតបើតាមសាច់រឿងខ្ញុំគិតថាល្អពីព្រោះរឿង “កាំបិតមុខពីរ” នេះក៏បានឆ្លុះបញ្ចាំងពីរឿងដែលកើតមានឡើងក្នុងសង្គមសព្វថ្ងៃទាក់ទង នឹងការចាប់បង្ខំរៀបការដែលសមីខ្លួនទាំងពីរមិនទាន់ស្គាល់ចិត្តយល់ចិត្តគ្នានៅឡើយ ប្តីមានស្រី ជាដើម... ដែលជឿជាក់ថារឿងនេះនឹងកក្រើកឡើងក្នុងឆ្នាំ ២០១៨ នេះតែម្តងច៎ា! កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណាឆាប់ៗនេះក្នុងកញ្ចាំងលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ PNN ច៎ា”។

 

 

 

ដោយ៖ វីដ

មតិយោបល់
បញ្ចេញមតិយោបល់