ព័ត៌មាន​ទូទៅ
          
តួឯកក្នុងរឿង បេសកកម្មមួយ កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់សន្លប់ស្តូកស្តឹងមិនដឹងខ្លួន...

ពិតជារឿងមួយមិនគួរអោយកាលពីម្សិលមិញនេះតារាសម្តែងប្រុសរូបសង្ហាមានសម្បុរសដែលត្រូវបានគេស្គាល់ថាជាតួឯកក្នុងរឿងភាគថ្មី “បេសកកម្មមួយ (One Mission)” បានសន្លប់បាត់បង់ស្មារតីអស់រយៈពេលយ៉ាងយូរគឺតាំងពីម៉ោង ៨ព្រឹក ថ្ងៃទី ១០ ខែ កក្កដា ម្សិលមិញ រហូតមកទល់ម៉ោងវេលាម៉ោង ៦ល្ងាច និងកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ផងដែរ... ប៉ុន្តែយ៉ាងណាមិញមកដល់ពេលនេះមិនទាន់មានដំណឹងទៀតនៅឡើយទេថាលោកបានដឹងខ្លួននៅឡើយនោះ...។

 

 

យោងតាមអោយដឹងពីគណនីយ្យហ្វេសប៊ុកឈ្មោះ Kristina បានប្រាប់អោយដឹងពីអក្ការៈរបស់លោកថា៖ “វេលាពេលនេះ តួអង្គចាវីននៅក្នុងរឿងបេសកកម្មមួយ #onemission ដែលសម្ដែងដោយបងប្រុស ពិសិដ្ឋ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ មិនទាន់ដឹងខ្លួននៅឡើយទេ ។ គាត់សន្លប់ចាប់តាំងពីម៉ោង 8 ព្រឹក មកទល់ស្មើនេះ ។ គ្រូពេទ្យនៅមិនទាន់អាចសនិដ្ឋានពីអាការះគាត់បានទេ។ គាត់ចាប់ផ្ដើមឈឺផ្ដាសាយធំតាំងពីថ្ងៃទី 6 ហើយក៏បានរៀងធូរស្បើយឡើងវិញ តែក៏ស្រាប់តែអាការះរបស់គាត់ចាប់ផ្ដើមមិនស្រួលឡើងនៅថ្ងៃទី 9 ឈានរហូតដល់បញ្ចូនចូលបន្ទប់សង្រ្គោះបន្ទាន់នៅថ្ងៃទី 10 វេលាម៉ោង 8 ព្រឹកមកទល់ស្មើនេះ គាត់នៅតែមិនបានដឹងខ្លួនឡើងវិញនោះទេ.។ យ៉ាងណាមិញ ក្នុងនាមពួកយើងជាហ្វេនរឿងបេសកកម្មមួយ #onemission ក៏ដូចជាហ្វេនបងចាវីន (#teamjavin) ដែរនោះ ពួកយើងមានតែបន់ស្រន់សូមអោយបងឆាប់ដឹងខ្លួនឡើងវិញនឹងជូនពរអោយបងឆាប់ជានឹងធូរស្បើយឆាប់ៗនេះ ។ Pisith Panhasak Real II”។

 

 

 

 

ដោយ៖ វីដ

មតិយោបល់
បញ្ចេញមតិយោបល់