ព័ត៌មាន​ទូទៅ
          
កាក់កបដល់ហើយទើបចូលសិល្បៈសោះកញ្ញា ណា ណៃ ជាប់ការងារច្រើនពេករកពេលសម្រាកគ្មាន...

តារាសម្តែងរូបស្រស់ដែលទើបនឹងលេចមុខក្នុងរង្វង់សិល្បៈប្រមាណ ១ឆ្នាំ​កន្លះ កញ្ញា ណា ណៃ ឃើញថាមួយរយៈក្រោយនេះតារាមួយដួងនេះពិតជាមានសំទុះខ្លាំងមែនទែនជាមួយនឹងអាជីពសិល្បៈជាច្រើនដែលខ្លួនកំពុងតែមមាញឹកនោះ បើសង្កេតទៅលើទីផ្សាររបស់នាងគឺពិតជាមានភាពកើនឡើងគួរអោយកត់សម្គាល់ផងដែរ...។

 

 

បើតាមអោយដឹងពីកញ្ញា ណា ណៃ បានបញ្ជាក់ប្រាប់ថាពេលនេះខ្លួនកំពុងជាប់ថត ៥រឿងមានដូចជារឿងភាគថ្មី កាំបិតមុខពីរ , សម្ពាយបុណ្យ និង ៣រឿងទៀត មិនតែប៉ុណ្ណោះខ្លួនក៏ត្រៀមថតចម្រៀង Original Song អោយផលិតកម្មក្នុងស្រុកមួយផងដែរ បើនិយាយពីរវល់គឺខ្លួនសឹងតែមិនមានពេលសម្រាកតែម្តង សម្រាប់អាជីពក្នុងសិល្បៈនោះគឺតារារូបនេះកំពុងមមាញឹកមានដូចជា អាជីពសម្តែង , ចម្រៀង , ពិធីករ ជាដើម...។​

 

 

កញ្ញាបានប្រាប់ថា៖ “ច៎ាបង! មួយរយៈក្រោយនេះពិតជារវល់សឹងគ្មានពេលសម្រាកតែម្តងបង ដោយសារតែមមាញឹកក្នុងការងារសិល្បៈច្រើន! បើនិយាយពីអាជីពដែលនាងខ្ញុំស្រឡាញ់នឹងបោះបង់ចោលមិនបាននោះគឺជាអាជីពចម្រៀង ព្រោះនាងខ្ញុំស្រឡាញ់អាជីពនេះតាំងពីនៅតូចម្ល៉េះ ហើយនាងខ្ញុំក៏ជិតមានបទចម្រៀង Original Song ផ្ទាល់ខ្លួន ដែលនឹងត្រៀមបញ្ចេញក្នុងពេលឆាប់ៗនេះផងដែរបង!”។

 

 

រីឯតម្លៃខ្លួនវិញក៏មានការបង្ហើបពីសមីខ្លួនថាខ្លួនរកមួយខែបានរហូតទៅ ២ ទៅ ៣ពាន់ដុល្លារ ក្នុងមួយខែ...៕

មតិយោបល់
បញ្ចេញមតិយោបល់