ព័ត៌មាន​ទូទៅ
          
ពិតទេ! ថាតារា Kpop ល្បី Sandara Park នឹងមកកម្ពុជា?

ទស្សនិកជនជាពិសេសក្នុងស្រទាប់យុវវ័យភាគច្រើនប្រាកដជាបានស្គាល់ហើយនូវក្រុមតារាចម្រៀងស្រី Kpop ដែលល្បីសុះសាយនឹងទទួលការគាំទ្រសឹងតែគ្រប់បណ្តាប្រទេសផ្សេងៗនោះគឺក្រុម 2NE1 ថ្មីៗនេះក្រុម 2NE1 ហាក់បីជាមានភាពស្ងាត់ជ្រងំមិនទាន់ចេញបទចម្រៀងថ្មីអ្វីនៅឡើយទេ ប៉ុន្តែអ្នកគាំទ្រទាំងអស់គឺកំពុងតែរង់ចាំនូវបទថ្មីរបស់ក្រុមតារាចម្រៀងស្រីដ៏ល្បីនេះផងដែរ...។

 

 

 

ដោយឡែកអ្វីដែលកំពុងធ្វើអោយបេះដូងយុវវ័យពុះកញ្ជ្រោលជាមួយនឹងដំណឹងមួយដ៏កម្រនោះគឺកាលពីថ្ងៃទី ៤ ខែ កក្កដា កន្លងទៅ ២ថ្ងៃ មុននេះយោងតាមផេកលក់សម្លៀកបំពាក់ខោអាវល្បីក្នុងស្រុកមួយបានបានបង្ហោះរូបភាពរបស់សមាជិកក្រុម 2NE1 គឺ Sandara Park ដែលត្រូវបានលេចល្ហៀងៗថាសមាជិកក្នុងក្រុម 2NE1 រូបនេះនឹងមានវត្តមានឆាប់ៗនេះនៅលើទឹកដីកម្ពុជាក្នុងកម្មវិធីមួយក្នុងហាងសម្លៀកបំពាក់នៅផ្សារទំនើប AEON ផងដែរ...។

 

 

 

យ៉ាងណាមិញនៅមិនទាន់ច្បាស់នៅឡើយទេដំណឹងនេះជាដំណឹងពិតឬយ៉ាងណា ប៉ុន្តែយើងអាចសន្និដ្ឋានបានថាប្រាកដនឹងអាចលេចវត្តមានតារារូបនេះ ព្រោះមួយរយៈមុននោះក៏ត្រូវមហាជនលាន់មាត់មានតារាល្បីស្រុកគេច្រើនបានលេចវត្តមានក្នុងផ្សារទំនើប AEON សែនសុខ...៕

 

 

 

បើតារាក្នុងបេះដូងនាក់ Sandara Park មកប្រទេសកម្ពុជាតើអ្នកនឹងទៅទីនោះដើម្បីជួប Idol ទេ?

 

ដោយ៖ វីដ

មតិយោបល់
បញ្ចេញមតិយោបល់