ព័ត៌មាន​ទូទៅ
          
រ៉ាបី ចេញសារប្រតិ្តកម្មក្រោយ តារាចម្រៀង ជុំ ជឿន ត្រូវចោរឆក់បោកក្បាលត្រូវរបួសធ្ងន់...

ថ្មីៗនេះកាលពីយប់រំលងអធ្រាតុឈានចូលថ្ងៃទី ៥ ខែ កក្កដា ម្សិលមិញនេះ តារាចម្រៀង លោក ជុំ ជឿន បានជួបនឹងរឿងហេតុចៃដន្យមួយដែលត្រូវបានចោរឆក់បណ្តាលអោយលោកបោកក្បាល រហូតធ្វើអោយលោកវង្វេងស្មារតីតែម្តង ដោយឡែកមកដល់ពេលនេះ មានការលេចឮពីបណ្តាញជិតស្និទ្ធថាលោកនៅតែមិនទា់មានអក្ការៈធូរស្បើយនៅឡើយទេ ដោយសារតែការប៉ះទង្គិចនោះធ្ងន់ធ្ងរពេក...។

 

 

 

 

ក្នុងហេតុការណ៍នោះតាមប្រភពព័ត៌មានបានអោយដឹងថាខណៈពេលដែលត្រូវចោរឆក់នោះគឺលោក បានទើបនឹងចេញពីច្រៀង ក៏ជិះកាត់មុខសាលាទួលគោក ក៏ត្រូវបានក្រុមចោរឆក់បានសម្រេចបណ្តាលអោយដួលបោកក្បាលនៅនឹងកន្លែងរហូតដល់បាត់បង់ស្មារតី.. រីឯក្រោយពីមានរឿងហេតុនេះកើតឡើងមុននេះបន្តិចប្រហែលកន្លះម៉ោងមុន ម្ចាស់បទ “មាន់ស្រែ” កញ្ញា រ៉ាបី បានចេញសារប្រត្តិកម្មទៅលើក្រុមចោរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “ចោរឆក់គេហ្នឹងគ្មានចិត្តអាណិតគេខ្លះទេរឺយករបស់គេច្រាស់បាន 1ជីវិតមែន...”៕

 

 

 

ដោយ៖ វីដ

មតិយោបល់
បញ្ចេញមតិយោបល់