ព័ត៌មាន​ទូទៅ
          
ដំណឹងល្អ! យូ ឌីស្កូ ពេលនេះមានសភាពគ្រាន់បើជាងមុនឆ្ងាយ...

តារាសម្តែងល្បីដែលគេនិយមស្គាល់ថាជាតួធំក្នុងរឿង F4 លោក យូ ឌីស្កូ ក្រោយពីបានសម្រាកព្យាបាលអស់ពេលជាច្រើនខែ នៅក្នុងស្រុកសង្កេតឃើញថានៅតែមិនទាន់ធូរស្បើយពីជម្ងឺឡើយ បន្ទាប់មកក៏សម្រេចចិត្ត បញ្ជូនទៅព្យាបាលបន្តនៅប្រទេស ឥណ្ឌា..។ យ៉ាងណាមិញ បន្ទាប់ពីចូលបន្ទប់វះកាត់និង សម្រាលលើគ្រែអ្នកជំងឺ អស់រយៈពេល២ខែ រួចមក កាលពីពេលថ្មីៗនេះ ស្ថានភាពជំងឺរបស់លោក យូ ឌីស្កូ បានធូរស្រាលច្រើនជាងមុនឆ្ងាយហើយ ដោយស្ថិតក្រោមការមើលថែពីសំណាក់ ក្រុមគ្រូពេទ្យនៅទីនោះផងដែរ...។

 

 

 

 

គួរបញ្ជាក់ដែរថា កាលពីប៉ុន្មានខែកន្លងមក លោក យូរ ឌីស្កូ បានហោះទៅដល់ប្រទេសឥណ្ឌា ដើម្បីធ្វើការព្យាបាលក្រលៀន និង ជំងឺទឹកនោះប្រៃ ដែលតម្រូវឲ្យរូបលោក វះកាត់ប្តូរក្រលៀនថ្មី និង ត្រូវចំណាយទឹកប្រាក់អស់ខ្ទង់ម៉ឺនដុល្លារ ដែលបានពីការរៃអង្គាសទឹកប្រាក់ពីសប្បុរសជន និង អ្នកនៅក្នុងរង្វង់សិល្បៈ៕

 

 

 

ដោយ៖ វីដ

មតិយោបល់
បញ្ចេញមតិយោបល់