ព័ត៌មាន​ទូទៅ
          
តើភាពយន្តខ្នាតធំ "ផ្ទះចុងភូមិ" មានចំណុចពិសេសអ្វីខ្លះ? តោះអាន...

ភាពយន្តខ្នាតធំថ្មីរឿង “ផ្ទះចុងភូមិ” គឺជាសម្មិតិផលថ្មីរបស់ផលិតកម្មមហាហង្សដែលជឿជាក់ថានឹងត្រូវចិត្តមហាជនភាគច្រើនដែលចូលចិត្តរឿងបែប រន្ធត់ ព្រឺព្រួច អាថ៌កំបាំង លាយឡំនិងកំប្លែងសើចរឹងពោះ ....។  ក៏មានការបង្ហើបពីលោកអគ្គនាយកផលិតកម្មមហាហង្សថា ភាពយន្តខ្នាតធំរឿង “ផ្ទះចុងភូមិ” នេះនឹងមានដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបទាំងអស់ទូទាំងប្រទេសកម្ពុជាផងដែរបន្ទាប់ពីរឿង “ផ្លូវមរណៈ” ដែលកំពុងដំណើរការបញ្ចាំងគ្រប់រោងភាពយន្តផងដែរ...។

 

 

តោះអានសាច់សង្ខេបរឿង “ផ្ទះចុងភូមិ” ខាងក្រោមដើម្បីដឹងសាច់រឿងខ្លះៗដែលទាក់ទង ធានាថាអានហើយចង់ទៅមើលតែម្តង៖

 

 

ថ្ងៃមួយស្រីស្រស់ជាកូនរបស់មីងចិន្តា មានអាការៈចម្លែកៗចេះតែចង់សម្លាប់ខ្លួន ។ អ្នកភូមិប្រាប់មីងចិន្តាថា ប្រហែលជានាងត្រូវខ្មោចចូលហើយហូតព្រលឹងបាត់ហើយទាល់តែនាំនាងស្រស់ទៅវត្តមួយរៀងឆ្ងាយដាច់ស្រយាលពីភូមិ អោយព្រះចៅអធិការ ជួយប្រោះព្រំសូត្រធម៌ហៅព្រលឹងនាងមកវិញ ហើយបណ្តេញខ្មោចចេញ។ ម្តាយស្រស់ទាក់ទងទៅកូនប្រុសរបស់គាត់ដែលត្រូវជាបងប្រុសស្រស់ គឺនាយជេត ហើយមិត្តរបស់នាយជេត គឺនាយប្រិមប្រិយដែលជាសង្សាររបស់ស្រស់អោយត្រឡប់មកស្រុកវិញ ដែលពួកគេចេញពីភូមិពីរឆ្នាំទៅហើយ ។ គ្មានអ្នកស្រុកណាហ៊ានជូនស្រស់ទៅទេ មុននឹងទៅដល់វត្តត្រូវដើរកាត់ផ្ទះនៅចុងភូមិមួយ ដែលនៅភូមិផ្សេងមួយទៀត ដែលគេមិនដែលហ៊ានដើរកាត់ទីនោះបើគ្មានការចាំបាច់ អ្នកដែលនៅក្នុងភូមិសុទ្ធចេញពីផ្ទះទៅកន្លែងផ្សេងអស់ហើយ អ្នកខ្លះក៏ស្លាប់ដោយសារតែហេតុភេទផ្សេងៗគ្នា អ្នកភូមិគ្រាន់តែដឹងថាមានខ្មោចចាំយកព្រលឹងនៅផ្ទះចុងភូមិ តែមិនដឹងរឿងរ៉ាវច្បាស់លាស់ ព្រោះអ្នកដែលដឹងរឿងបើមិនស្លាប់ទេ គឺរត់ចោលស្រុកភូមិ​ អ្នកខ្លះរត់ទៅនៅវត្តក៏មាន។ ពួកគេទាំងបីត្រូវស្នាក់នៅក្នុងភូមិមួយយប់ ជេតបានជួបលំអងហើយលំអងបានអោយអ្នកទាំងបីស្នាក់នៅក្នុងផ្ទះចុងភូមិមួយយប់ និងនាំផ្លូវអ្នកទាំងបីរទៅរកវត្ត មកដល់ភូមិវិញ ជេតចេះតែមិនស្ងប់ចិត្តចង់ដឹងថាហេតុអីបានជាភូមិនោះគេហាមមិនអោយចូល ហើយផ្ទះចុងភូមិនោះមានអ្វីអោយប្រាកដ បានជាគេហាមមិនអោយដើរកាត់ ប្អូនខ្លួនក៏ត្រូវមានបញ្ហាព្រោះទៅដល់ផ្ទះនោះ ណាមួយគេចង់ទៅរកលំអងសួរនាងផង ឃើញនាងនៅតែម្នាក់ឯងចិត្តបារម្ភ ជេតក៏សម្រេចចិត្តទៅមើលផ្ទះនោះម្តងទៀត ចៃដន្យប្រិមប្រិយ និង ស្រស់ឃើញទាន់ក៏ចង់ដឹងចង់លឺដែរ ក៏បបួលគ្នាទៅផ្ទះចុងភូមិនោះទៀតលំអងចេញមករាក់ទាក់ជេត ស្រស់មានការងឿងឆ្ងល់ព្រោះពេលនាងមកផ្ទះគឺគ្មានមនុស្សទេ ផ្ទះមានសភាពទ្រុឌទ្រោមដូចគេបោះបង់ចោលមិនខុសផ្ទះដទៃ ជេតប្រាប់ពីដំណើររឿង លំអងក៏ប្រាប់ថាតាមពិតគេចោទថាផ្ទះនាងមានខ្មោចតាមព្យាបាទអ្នកស្រុក ហើយអ្នកខ្លះឈឺស្លាប់ខ្លួនឯងក៏ចោទផ្ទះនាងដែរ អ្នកខ្លះរើចេញអស់នៅតែនាងម្នាក់ឯងក្នុងភូមិ ពេលដែលលំអងមកនាងចេញពីផ្ទះទៅរកចំណីអាហារនៅភូមិផ្សេងពីរបីថ្ងៃ នាងបេះបន្លែលក់អោយគេ នាងមិនចង់ចេញពីផ្ទះនេះទេ នាងចាំឪពុកដែលថាទៅរកស៊ីនៅឆ្ងាយត្រឡប់មកវិញ ព្រោះតាំងពីឪពុកចេញទៅម្តាយក៏ឈឺស្លាប់ ហើយនៅភូមិមានរឿងជាច្រើនគេចោទថាមកពីផ្ទះនាងមានខ្មោចធ្វើបាបអ្នកភូមិ អ្នកខ្លះថាខ្មោចចូល ហើយនាងក៏មិនដឹងថាហេតុអីអ្នកភូមិតែងមានអ្វីសណ្ឋិត ហើយចង់ទៅចងកសម្លាប់ខ្លួនដែរ ប្រិមប្រិយ និងស្រស់មកនៅក្នុងផ្ទះជួបរឿងរន្ធត់ជាច្រើន នាំគ្នាមកប្រាប់ជេតថាគេឃើញខ្មោចតែជេតមិនជឿ ជេតដើរទៅក្រោយផ្ទះក៏បានឃើញខ្មោចហើយរត់មកប្រាប់ប្រិមប្រិយ និងស្រស់ អោយរត់គេច ហើយគេនាំលំអងរត់ទៅដែរ ។ ហេតុអាក្រក់ជាច្រើនកើតលើពួកគេពេលដែលបានចូលផ្ទះចុងភូមិ។ពួកគេរកវិធីដោះស្រាយ ហើយត្រូវដឹងអោយច្បាស់ថាផ្ទះចុងភូមិល្បីថាមានខ្មោចនោះ តើពិតឬយ៉ាងណា?

 

តោះកុំភ្លេចជួបគ្នាឆាប់ៗនេះទាំងអស់គ្នា.... ចង់ដឹងទេថាដំណើររឿងនេះនឹងទៅជាយ៉ាងណា?

 

ដោយ៖ វីដ

 

មតិយោបល់
បញ្ចេញមតិយោបល់