ព័ត៌មាន​ទូទៅ
          
ដេនី ក្វាន់ រំភើបនិងសម្តែងការអរគុណដល់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រោយលើកលែងការពិន័យ...

កាលពីយប់ម្សិលមិញយោងទៅលើគណនីយ្យតារាស៊ិចស៊ី កញ្ញា ដេនី ក្វាន់ បានបង្ហាញដំណឹងល្អមើលលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ក្រោយត្រូវក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លើកលែងការពិន័យ ដោយអោយតារារូបនេះមានឳកាសចូលរួមប្រឡូកក្នុងវិស័យសិល្បៈវិញពេញសិទ្ធមិនថា សម្តែង ឬអ្វីផ្សេងៗដែលទាក់ទងនឹងសិល្បៈក្តី ចាប់ពីថ្ងៃផ្សាយដំណឹងម្សិលមិញនេះតទៅ...។

 

 

 

ខណៈដែលក្រសួងមានការលើកលែងពិន័យកញ្ញា ដេនី ក្វាន់ ក៏បានបញ្ចេញពីអារម្មណ៍សប្បាយចិត្ត និង អរគុណ ដល់ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈថា៖ “នាងខ្ញុំ ដេននីក្វាន់ សូមសម្តែង ការអរគុណ ចំពោះថ្នាក់ដឹកនាំនៃក្រសួងវប្បធម៏ និង វិចិត្រសិល្បះ ទាំងអស់ ក៏ដូចជាបងៗប្រធាន សមាគម សិល្ប: ដែលបានចេញសេចក្តីសម្រេចជាឯកច្ឆន្ទមួយនេះ ដែលបានផ្តល់ការអនុញាតិ អោយនាងខ្ញុំ មានឳកាសប្រឡូកក្នុងវិសយ័សិល្ប:ឡើងវិញរាល់គ្រប់សកម្មភាព ។ ការពិតមួយរយ:ដែលក្រសួងបានដាក់ពិនយ័ មកលើនាងខ្ញុំដោយលើកយកហេតុផល នៃភាពស៊ិចស៊ី ហើយផ្អាករាល់សកម្មភាពនាងខ្ញុំ ដែលពាក់ពន្ឋ័លើវិសយ័មួយនេះនាងខ្ញុំញញឹមទទួលយក ទាំងគ្មានការតវ៉ា ទោះជាពេលខ្លះការ ស៊ិចស៊ីនាងខ្ញុំតាមកាល:ទេស: ក៏ដោយ ។ រយ:ពេលមួយឆ្នាំពេញ នៃការពិនយ័ ក៏វាជារយ:ពេលដែលខ្ញុំបានយកពេលវេលាទាំងនោះ មកបង្កើនមុខរបរ ពង្រីកអាជីវកម្ម និង បង្កើន ការងារ មនុស្សធម៏ ដែលចេញពីថវិការ ក៏ដូចជាកម្លាំងញើសឈាមខ្លួនឯង ដែលបានពីការប្រឹងប្រែងលើមុខរបរ ដែលនាងខ្ញុំធ្វើដោយ ការតាំងចិត្តខ្ពស់ ។ ការពិត ការសម្តែង ភាពយន្ត ខារ៉ាអូខេ ស្ប៉ត (Socail Media ) វាជាចំណង់ចំណូលចិត្ត នៃការស្រលាញ់ខ្លាំងតាំងពីកុមារភាព តែក្រោយពេលរង់ការពិនយ័ រយ:ពេលមួយឆ្នាំនេះពេញ ធ្វើអោយនាងខ្ញំគិត ថា ការពិត សិល្ប:មួយទៀត ដែលនាងពេញចិត្តហើយស្រលាញ់ខ្លាំងបំផុត សម្រាប់នាងខ្ញុំ គឺ សិល្ប:វប្បធម៏នៃការចែករំលែក គឺ ចែករំលែកជូនចំពោះអ្នកដែល អន់ ខ្សោយ ក្រ និងខ្វះខាត ជាងនាងខ្ញុំ វាជាសិល្ប:ដែលនាងខ្ញុំពេញចិត្ត សប្បាយចិត្ត រីករាយនឹងជួយជានិច្ច ។ ជាចុងក្រោយ នាងខ្ញុំសូមជូនពរ ដល់ ថ្នាក់ដឹកនាំ ក្រសួងវប្បធម៏ និង វិចិត្រសិល្ប: ,ប្រធានសមាគមសិល្ប: , ប្រធានសមាគមសិល្ប:ស្មគ្រ័ចិត្តជួយសង្គម និង ស្ថាបន័ដែលពាក់ពន្ឋ័ ផ្សេងៗ ទៀតដែលខំដុតដៃដុតជើង សស្រាក់សស្រាំ ប្រជុំសម្រេច ផ្តល់នៅសេចក្តី លើកលែងការពិនយ័ នេះ អោយ អ្នកទាំងអស់គ្នា ព្រមទាំងបងប្អូនខ្មែរ ទាំងអស់ ដែលគាំទ្រ នាងខ្ញុំ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ ជោគជយ័គ្រប់ភារ:កិច្ច ។ ដោយការអរគុណនិង គោរព ពី ដេននីក្វាន់”

 

 

គួររំលឹកផងដែរថា ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ សម្រេច​បញ្ឈប់​រាល់​​សកម្មភាព​សិល្បៈ​ទាំង​អស់​របស់​ ដេនី ក្វាន់ ​​ក្នុង​កិច្ច​ប្រជុំ​​មួយ​កាល​ពី​ថ្ងៃ​ ទី ២៥ ខែ មេសា ឆ្នាំ ២០១៧​។​ ក្រោយ​ពី​ជាប់​បម្រាមរបស់​ក្រសួង​ តារា​សិច​ស៊ី​​ម្នាក់​នេះ​ មិន​ដែល​បង្ហាញ​ខ្លួន​ក្នុង​វិស័យ​សិល្បៈ​ទាំង​ក្នុង​កញ្ចក់​ទូរទស្សន៍ និង​ក្នុង​រឿង​ផ្សេង​ៗ៕​​

 

ដោយ៖ វីដ

មតិយោបល់
បញ្ចេញមតិយោបល់