ព័ត៌មាន​ទូទៅ
          
មិនធំដុំមែន តែ ខៀវ សានសាណា ធ្វើខួបកំណើតយ៉ាងមានន័យ...

កាលពីយប់ថ្ងៃទី ២៦ ខែ ឧសភា កន្លងទៅនេះពិធីការនីរូបរាងតូចច្រឡឹងស្រស់អ្នកនាង ខៀវ សានសាណា បានរៀបចំពិធីខួបកំណើតខ្លួនដែលសង្កេតឃើញថាមិនមានអ្នកចូលរួមច្រើនឡើយក្រៅពីគ្រួសារ , មនុស្សនិងសាច់ញាតិ , មិត្តជិតឌិត ប្រមាណប្រហែលជា ៧ ៨ នាក់ប៉ុណ្ណោះ...។

 

បើទោះបីជាកម្មវិធីខួបកំណើតនេះរៀបចំបែបសាមញ្ញបន្តិចមែន ប៉ុន្តែមើលទៅពិតជាមានន័យនិងមានសេចក្តីសុខខ្លាំង ដោយពិធីការនីឆ្នើមរូបនេះទទួលបានកាដូបាច់ផ្កាជាច្រើនបាច់ និង រូបថតមួយយ៉ាងស្រស់ស្អាតគូរដោយដៃផ្ទាល់ពីលោក ភីង ភីង ថែមទៀតផង។

 

អ្វីដែលកាន់តែពិសេសនោះគឺសង្កេតទៅលើអ្នកនាង ខៀវ សានសាណា ហាក់បីដូចជារំភើបមែននិងសប្បាយរីករាយមែនទែនក្នុងកម្មវិធីមួយនេះ...។

 

តោះមកទស្សនាសកម្មភាពខួបកំណើតរបស់អ្នកនាង ខៀវ សានសាណា ខាងក្រោម៖

 

 

 

 

 

 

 

 

ដោយ៖ វីដ

មតិយោបល់
បញ្ចេញមតិយោបល់