ព័ត៌មាន​ទូទៅ
          
កក្រើក! តារាល្បីៗ ៣ប្រទេសនឹង ចូលរួមក្នុងកម្មវិធីសម្ភោធរឿង “អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” ល្ងាចនេះ..

ទស្សនិកជនជាច្រើន ប្រាកដជាបានទស្សនាហើយអំពី Trailer នៃភាពយន្តខ្នាតធំដែលចូលរួមសម្តែង ៣ប្រទេស ខ្មែរ ថៃ និង ឡាវ ដែលកំពុងវាយលុកបេះដូងក្នុងស្រទាប់យុវវ័យរឿង “អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” ឬ “Memories Of New Year” ហើយមែនទេ? ចង់ជួបអាយដលក្នុងភាពយន្តខ្នាតធំទាំង៣ប្រទេសនេះដែរទេ?

 

 

ដំណឹងពិសេសសម្រាប់ចែកជូនទៅដល់យុវវ័យដែលកំពុងគាំទ្រភាពយន្តខ្នាតធំប្លែកខុសគេនិងសម្រិតសម្រាងយ៉ាងល្អឥតខ្ចោះក្នុងឆ្នាំ ២០១៨ នេះ នឹងសម្ភោធនៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ​២០១៨ (ថ្ងៃនេះ) ហើយ ដែលមានការចូលរួមពីសំណាក់តារាសម្តែងទាំងបីប្រទេសថែមទៀតផងមានដូចជា៖ លោក ចាគ្រីត លោក ខាត់ វៃហាំង កញ្ញា ណាតាធីតា ជាដើម...។ កុំភ្លេចចូលរួមទាំងអស់គ្នាដោយសេរីនៅ Legend Cinema សាខា Exchange Square Mall  ទាំងអស់គ្នាចាប់ពីម៉ោង ៥ល្ងាចនេះតទៅ..។

 

 

 

គួរបញ្ចាក់ផងដែរថា៖ ភាពយន្តខ្នាតធំរឿង “អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” ឬ “Memories Of New Year” នេះនឹងមានដាក់បញ្ចាំងជាផ្លូវការក្នុងថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ ខាងមុខនេះ..៕

 

 

ដោយ៖ វីដ

មតិយោបល់
បញ្ចេញមតិយោបល់