ព័ត៌មាន​ទូទៅ
          
រន្ធត់ចិត្ត! ពេលឃើញរូបភាព ហេង នរៈកក្កដា អោបសពម្តាយដែលបានទទួលមរណៈភាពក្នុងថ្ងៃពិសេសនេះ...

កាលពីវេលាប្រហែលម៉ោង ៣ទាបភ្លឺ ក្នុងថ្ងៃទី ៨ ខែ​ មីនា ឆ្នាំ ២០១៨ ដែលត្រូវជាថ្ងៃទិវាសិទ្ធនារីអន្តរជាតិ មានដំណឹងគួរសង្វែកមួយគឺម្តាយរបស់លោក ហេង នរៈកក្កដា ដែលជាតារាសម្តែងរូបសង្ហាកំពុងពេញនិយមបានទទួលមរណៈភាពបាត់ទៅហើយក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ ដែលបានធ្វើអោយតារារូបនេះឈឺចាប់ខ្លាំងនៅការបាត់បង់អ្នកមានគុណបំផុតរបស់លោក ហើយក៏ បង្កអោយមិត្តរួមអាជីព , គ្រូបង្វឹកលោក អ៊ិន សុភិន និង សមាជិកក្នុងក្រុមបាល់ទាត់តារាមហាហង្ស , មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុកនិងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាច្រើនផងដែរ..។

 

 

 

តាមប្រភពជិតស្និទ្ធបានអោយដឹងថា ម្តាយអ្នកដឹកនាំក្រុមបាល់ទាត់តារាមហាហង្សរូបនេះគឺបានវះកាត់ជាច្រើនលើកជាច្រើនសារមកហើយ ដោយជម្ងឺកាចសាហាវមួយតាំងពីចុងឆ្នាំ ២០១៧ មកម្ល៉េះ...។

 

 

 

អ្វីដែលកាន់តែសោកស្តាយនោះគឺថ្ងៃ ៨មីនា ទិវាសិទ្ធនារីអន្តរជាតិនេះ គឺជាថ្ងៃមួយដែលមនុស្សគ្រប់គ្នាជូនពរនិងមានអ្វីជាកាដូជូនទៅដល់អ្នកម្តាយខ្លួន ដោយឡែកការទទួលមរណៈភាពចំថ្ងៃពិសេសនេះសង្កេតឃើញថាកាន់តែលោក ហេង នរៈកក្កដា ឈឺចាប់ខ្លាំង និងស៊ែររំលឹកអនុស្សាវរីយ៍កាលពីខ្លួនទិញនំខេកជូនម្តាយខ្លួនក្នុងឆ្នាំមុនក្នុងថ្ងៃទី ៨មីនា នេះថែមទាំងសរសេរសារដ៏ឈឺទៀតថា "ថ្ងៃ៨មីនា ជាថ្ងៃដែរស្រ្តីគ្រប់រូបសប្បាយរីករាយ ចុះហេតុអ្វីបានជាទេវតាធ្វេីបាបដល់អ្នកម្តាយខ្ញុំម្លេះ? តេីអ្នកម្តាយខ្ញុំខុសអី? ហេតុអីបានយកគាត់ទៅ? បេីយកគាត់ទៅហេីយ មិចមិនយកខ្ញុំទៅដែរទៅ? ទុកអោយខ្ញុំនៅធ្វេីអី? ខ្ញុំពិបាករស់នៅណាស់ពេលនេះ អ្នកម្តាយកំសត់កូនអេីយ កូនពិបាកក្នុងខ្លួនណាស់ មានជាតិក្រោយពិតកូនសុំធ្វេីជាកូនរបស់អ្នកម្តាយគ្រប់ៗជាតិ ទោះបីជាអ្នកបំរេីរបស់អ្នកម្តាយក៏ដោយ ក៏សុខចិត្តដែរ អោយតែបានជួបអ្នកម្តាយ" ។

 

 

 

 

ពិតជាចូលរួមសោកស្តាយនិងសូមអោយវិញ្ញាណក្ខន្តរបស់ម្តាយលោកបានទៅកាន់សុគតិភពផងដែរ..៕

 

ដោយ៖ វីដ

មតិយោបល់
បញ្ចេញមតិយោបល់