ព័ត៌មាន​ទូទៅ
          
ភ្លេចៗខ្លួន! លោក អ៊ឹង សូឡាង បានមកដល់ស្រុកខ្មែរបាត់..ដើម្បីរឿងក្តីបណ្តឹងទារសំណង ១២ម៉ឺនដុល្លារ នី មុន្នីនាថ...

កន្លងមកទស្សនិកជនប្រាកដជាបានហើយថាតារាសម្តែងរូបស្រស់ អ្នកនាង នី មុន្នីនាថ និង លោក អ៊ឹង សូឡាង ជាអតីតគូដណ្តឹងនឹងគ្នា មានរឿងរ៉ាវជាច្រើនបានផ្ទុះឡើងកាលពីឆ្នាំ ២០១៧ កន្លងទៅនេះយ៉ាងណាខ្លះ ដោយរឿងរ៉ាវក្តីទាំងនោះគឺលោក អ៊ឹង សូឡាង បានចោទប្រកាន់ថា នី មុន្នីនាថ បានបោកប្រាស់ខ្លួននិងបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នា ២០១៧ ថែមទាំងទារសំណង ១២ម៉ឺន ដុល្លារ ពីបទ ឆបោក និង រំលោភលើសេចក្តីទុកចិត្តផងដែរ..។

 

 

 

ដោយឡែករឿងទាំងនេះគឺនៅមិនទាន់ជ្រះស្រលះនិងបញ្ចប់រួចរាល់នោះឡើយនៅក្នុងឆ្នាំ ២០១៨ នេះ មិនតែប៉ុណ្ណោះស្រាប់តែថ្មីៗតាមប្រភពព័ត៌មានមួយបានអោយដឹងថា លោក អ៊ឹង សូឡាង បានមកដល់ ប្រទេសខ្មែរកាលពីថ្ងៃ ១៩ កន្លងទៅប្រមាណ ៤ថ្ងៃ មុន ក្រៅពីនោះប្រភពជិតស្និទ្ធរបស់លោក អ៊ឹង សូឡាង ថាការត្រឡប់មកប្រទេសកម្ពុជាលើកនេះគឺអាចមានរយៈពេលយូរព្រោះលោកនឹងស្នាក់នៅរហូតដល់បញ្ចប់រឿងក្តីនេះ..។

 

 

មានការ​លើកឡើងថា​ពី​សំណាក់​ប្រភព​ជិតស្និទ្ធ​ជាមួយ នី មុន្នីនាថ ថាប​ណ្តឹង​ទាមទារ​ប្រាក់​របស់លោក អ៊ឹង សូ​ឡាង និង ដំណើរការ​ឆាប់ៗ​បន្ទាប់ពី​ដើមបណ្តឹង​បង្ហាញ​វត្តមាន​នៅក្នុងស្រុក ។ ប៉ុន្តែ​យ៉ាងណា​មិញគេមិនទាន់​ដឹងថា​រឿងនេះ​និង​ចាប់ផ្តើម​ដំណើរ ការ​កាត់ក្តី​ម្តងទៀត​នៅ​ថ្ងៃ​ណា​ទេ ។ ​លើក​នេះ​ប្រហែល​ភាគី​ទាំងពីរប្រឈមមុខគ្នា​នៅ​តុលាការ​ដោយផ្ទាល់តែម្តង ។

 

 

 

 

ដោយ៖ បារាំង

មតិយោបល់
បញ្ចេញមតិយោបល់