ព័ត៌មាន​ទូទៅ
          
ម្ចាស់បទ បាន I phone 6 ភ្លេច N ចុចពិល ចេញបទថ្មីផ្អើលពេញហ្វេសប៊ុក

ម្ចាស់​បទ កញ្ញា​ តាក់ ណារីតា​  ​បាន​សាងកេរ្តិ៍ឈ្មោះឲ្យទស្សនិកជនបានស្គាល់ខ្លះហើយតាមរយៈបទតាមរយៈបង្ហាញវត្តមានក្នុងកម្មវីធី The Voice Cambodia រដូវកាលទីពីរចេញ​បទ​ចម្រៀង​ Original song "បាន​ I phone 6 ​ភ្លេច​ N​ ចុច​ពិល"។ ពេលនេះកញ្ញាបានសាងការចាប់អារម្មណ៍បន្ថែមទៀតហើយបន្ទាប់ពីនាងចេញ​បទថ្មី ​"មនុស្ស​គ្មាន​កំហុស​បង​ទុក​ឲ្យ​ហូរ​ទឹកភ្នែក​"​

 

 

 

​កញ្ញា ​តាក់ ណារីតា ​បាន​ប្រាប់ថា បទចម្រៀង "បាន​ I phone 6 ​ភ្លេច​ N​ ចុច​ពិល" និពន្ធMelodyនិង ទំនុកច្រៀងដោយលោក សាន សេកសុខុម ហើយ បទនេះក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជនផងដែរ។ កញ្ញាបន្តថា  ដោយឡែក ​​"មនុស្ស​គ្មាន​កំហុស​បង​ទុក​ឲ្យ​ហូរ​ទឹកភ្នែក​" ដែលទើបចេញាAudio ថ្មីៗនេះ គឺជាស្នាដៃនិពន្ធMelody និងទំនុកច្រៀងដោយរូបនាងផ្ទាល់តែម្តង។

 

 

កញ្ញា​ តាក់ ណារីតា ​បន្ត​ថា ​បទ​ចម្រៀង ​"មនុស្ស​គ្មាន​កំហុស​បង​ទុក​ឲ្យ​ហូរ​ទឹកភ្នែក​" ជា​បទ​ពីរ​ដែល​នាង​បាន​ចេញ​នៅ​លើ ​page​  របស់​ខ្លួន​ហើយក៏​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ពី​សំណាក់​យុវវ័យ​ លើសពីការរំពឹងទុករបស់នាង។ ចំណុចនេះហើយដែលធ្វើឲ្យនាងកាន់តែមានកម្លាំងចិត្ត​ ទោះ​បី​ជានាងធ្វើ​មិន​ល្អឥតខ្ចោះក៏ដោយ៕

 

ស្តាប់ចម្រៀងខាងក្រោម៖

 

 

ដោយ សារិកាស

មតិយោបល់
បញ្ចេញមតិយោបល់