ព័ត៌មាន​ទូទៅ
          
ព្រាប សុវត្ថិ ចាប់ដៃគូជាមួយ សុគន្ធ និសា ច្រៀងបទ “គូស្នេហ៍សំណាងជាងគេ” ពីរោះខ្លាំង (មានវីដេអូ)

ពិតជាប្លែកអារម្មណ៍ជាថ្មីម្តងទៀត​ពេលដែលឃើញ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានចាប់ដៃគូជាមួយ តារាចម្រៀងស្រីសម្លេងស្រទន់ កញ្ញា សុគន្ធ និសា ក្នុងបទចម្រៀងថ្មី ដែលមានចំណងជើងថា “គូស្នេហ៍សំណាងជាងគេ” កំពុងអង្រួនបេះដូង មហាជនជាច្រើន។

 

 

បទចម្រៀង “គូស្នេហ៍សំណាងជាងគេ” របស់តារាចម្រៀងរួមទ្រនំជាមួយគ្នា លោក ព្រាប សុវត្ថិ និងកញ្ញា សុគន្ធ និសា ឆ្លុះបញ្ចាំងពីស្នេហាផ្អែមល្ហែម សម្រាប់គូស្នេហ៍ដែលទើបតែរៀបការ និងអ្នកជិតរៀបផងដែរ។

 

អត្ថន័យបទចម្រៀង ពិតជាបង្កប់រស់ជាតិស្នេហា និងបរិយាយអំពីស្នេហាប្រកបដោយសុភមង្គល និងបានចាក់ដោយបេះដូង សម្រាប់អ្នកស្តាប់ចម្រៀងទាំងអស់។

 

ទស្សនាវីដេអូចម្រៀងខាងក្រោម៖

 

 

ដោយ GiMi Rotha

មតិយោបល់
បញ្ចេញមតិយោបល់