ព័ត៌មាន​ទូទៅ
          
ណុប បាយ៉ារិទ្ធ រំភើបចិត្តពេលបានទទួលគ្រឿងឥស្សរិយស ថ្នាក់មហាសេនា ពីព្រះមហាក្សត្រ

កាលពីថ្ងៃម្សិលមិញនេះ នៅសាលាក្រុងភ្នំពេញ​បានប្រារព្ធពិធីបំពាក់គ្រឿងឥស្សរិយសទៅដល់សិល្បករ សិល្បការិនី ចំនួន៣៨រូប ក្រោមអធិបតីភាព សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

 

 

ក្នុងនោះដែរ តារាចម្រៀងប្រុស លោក ណុប បាយ៉ារិទ្ធ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ពេលដែលបានទទួលគ្រឿងឥស្សរិយស ថ្នាក់មហាសេនា។ លោក បានបង្ហោះរូបថតជាច្រើនសន្លឹកនៅក្នុងគណនីហ្វេសប៊ុក ពេលចូលរួមក្នុងកម្មវិធី ហើយបានភ្ជាប់សារដ៏រំភើបចិត្តថា៖ “នៅក្នុងថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងក្រៃលែងសម្រាប់ជីវិតរបស់ខ្ញុំក្នុងនាមជាតារាចម្រៀងនិងតារាសម្តែងមួយរូប ដែលនៅក្នុងថ្ងៃនេះខ្ញុំបានទទួលគ្រឿងឥស្សរិយយស ថ្នាក់មហាសេនា ដោយមានការសព្វព្រះរាជហរទ័យប្រោសព្រះរាជប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី យោងតាមសេចក្តីក្រាបបង្គុំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបំពាក់ជូនដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកកាបាទក្រហមកម្ពុជា”។

 

សិល្បករ សិល្បការិនី ដែលបានទទួលបានគ្រឿងឥស្សរិយសមាន៖ លោក សុះ​ ម៉ាច អ្នកនាង ម៉េង កែវពេជ្ជតា លោក ណូយ វ៉ាន់ណេត យាយ យ៉យ យាយ អឿន យាយ ណាង លោក ព្រាប សុវត្ថិ​ លោក ឆន សុវណ្ណរាជ លោក​ ណុប បាយ៉ារិទ្ធ កញ្ញា ឱក សុគន្ធកញ្ញា អ្នកនាង ពេជ្រ សោភា លោក វីតាមីនសេ លោក សង់ស៊ីស និងសិល្បករ សិល្បការិនីជាមួយដួងទៀត។

 

 

 

 

 

 

 

 

ដោយ GiMi Rotha

រូបថតពី៖ ហ្វេសប៊ុក ណុប បាយ៉ារិទ្ធ

មតិយោបល់
បញ្ចេញមតិយោបល់