ព័ត៌មាន​ទូទៅ
          
ទឹកចិត្ត ស៊ូ ស៊ីរីកា លះបង់សម្រាប់សង្គមគួរឲ្យកោតសរសើរ

តារា​ចម្រៀង​កញ្ញា ​ស៊ូ ស៊ីរីកា ​ទើប​តែ​ចេញ​មុខ​ច្រានចោល​ព័ត៌មាន​នាង​ជា​តារា​វាយឫក​ ចេញ​សម្ដែង​ទាល់​តែ​បាន​តម្លៃ​ខ្លួន​ថ្លៃ​​មាន​រយៈពេល​ប្រមាណ​មួយ​សប្ដាហ៍​ទេ។  ​ស្រាប់តែ​ពេលនេះ​កញ្ញា​បាន​ប្រាប់​ថា នៅ​ថ្ងៃ​ទី១៣ មករា នាង​នឹង​ចូលរួម​ច្រៀង​កម្មវិធី​ប្រគំតន្ត្រី​មនុស្សធម៌​​ជួយ​សង្គម ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ CKCC ​ដោយ​មិន​យក​ប្រាក់​សូម្បី​តែ​មួយ​រយ​រៀល​។

 

 

ស៊ូ​ ស៊ីរីកា​ បន្ត​ថា​ ការ​ដែល​នាង​ចូលរួម​ច្រៀង​កម្មវិធី​តន្ត្រី​សប្បុរសធម៌​ជួយ​ដល់​សង្គម​នេះ​ គឺ​ដោយ​សារ​នាង​យល់​ឃើញ​ថា ​ជា​ការងារ​ដ៏​ល្អ​ និង​មាន​តម្លៃ​សម្រាប់​អ្នក​សិល្បៈ ​ដូច្នេះ​ហើយ​ទើប​នាង​តែង​បង្ហាញ​វត្តមាន​មិន​សូវ​ខាន ​គ្រប់​ពេល​ដែល​មាន​អ្នក​រៀបចំ​កម្មវិធី​ទាក់ទង​មក​។​ កញ្ញា​បន្ត​ថា ញឹកញាប់​ណាស់​ដែល​នាង​បង្ហាញ​សកម្មភាព​ទាំង​នេះ ​ដោយ​មិន​បាន​គិត​បញ្ហា​ប្រាក់​ជា​សំខាន់​ឡើយ​ ដូច្នេះ​ហើយ​ចំពោះ​ព័ត៌មាន​ដែល​អ្នក​សិល្បៈ​មួយ​ចំនួន​និយាយ​ថា​​ នាង​ជា​តារា​វាយឫក​នោះ ​សូម​ទស្សនិកជន​ជួយ​ថ្លឹងថ្លែង​។

 

 

​គួរ​បញ្ជាក់​ដែរ​ថា ​ការ​លះបង់​របស់​ចម្រៀង​កំពុង​ឡើង​កូដ​ប្រចាំ​ផលិតកម្ម​ ថោន​ កញ្ញា ស៊ូ ស៊ីរីកា ​ជួយ​សង្គម​ខាង​លើ​នេះ​ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទោះជា​កញ្ញា​ជា​តារា​ចម្រៀង​ថ្មី​ ទើប​ល្បី​ឈ្មោះ​ក្ដី​ ប៉ុន្តែ​ទឹកចិត្ត​សប្បុរសធម៌​របស់​កញ្ញា​ ដែល​បាន​ធ្វើ​ឡើង​នេះ ​គឺ​ជា​គំរូ​ដ៏​ល្អ​គួរឲ្យ​កោតសរសើរ​ សម្រាប់​តារា​ចម្រៀង​ថ្មី​ ដែល​មិនទាន់​មាន​ទ្រព្យ​ហូរហៀរ​៕

 

ដោយ សារិកាស

មតិយោបល់
បញ្ចេញមតិយោបល់