ព័ត៌មាន​ទូទៅ
          
មួយបទរបស់ ឆាយ វីរៈយុទ្ធ ជាមួយ អ៊ីវ៉ា មានការទាក់ទាញខ្លាំងពីអ្នកគាំទ្រ! (មានវីដេអូ)

ជាទិដ្ឋភាពថ្មី និងជាចក្ខុថ្មី របស់តារាចម្រៀងប្រុស-ស្រីស្ថិតនៅក្នុងផលិកម្មរួមគ្នា លោក ឆាយ វីរៈយុទ្ធ និងកញ្ញា អ៊ីវ៉ា បានបកស្រាយចម្រៀងរួមគ្នាមួយបទមានចំណងជើងថា “បើនឹកគេអោបបងជំនួសបានទេ” បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ទស្សនិកជន ប្រិយមិត្ត យុវវ័យ និងអ្នកគាំទ្រជាច្រើន នៅថ្ងៃប្រគំតន្ត្រី Ganzberg កន្លងទៅថ្មីៗនេះ។

 

 

អ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែម ដូចជាគូស្នេហ៍ពិតៗ ដែលធ្វើអោយទស្សនិកជន និងអ្នកគាំទ្រ ចាប់ចិត្ត និងស្រឡាញ់ចូលចិត្តជាខ្លាំង។ កាយវិការ និងសម្តីដ៏ផ្អែមល្ហែម ក្នុងន័យស្នេហា លោក ឆាយ វីរៈយុទ្ធ និងកញ្ញា អ៊ីវ៉ា ពិតជាទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ និងទស្សនិកជន ដែលបានទស្សនា។ ជាពិសេសទៅទៀតនោះ លោក ឆាយ វីរៈយុទ្ធ បានពញ្ញាក់អារម្មណ៍ កញ្ញា អ៊ីវ៉ា ដោយយកបាច់ផ្កាកុលាបពណ៌ក្រហម មកជូន ផ្អើលអស់អ្នកទស្សនា ហើយធ្វើអោយកក្រើកឆាកតន្ត្រីតែម្តង។

 

ជាមួយគ្នានេះដែរ មានការប្លែកអារម្មណ៍ជាខ្លាំងដោយសារតែ បានឃើញការច្រៀងរួមគ្នារវាង លោក ឆាយ វីរៈយុទ្ធ និងកញ្ញា អ៊ីវ៉ា ដែលនៅក្នុងទ្រនំផលិតកម្មជាមួយគ្នា ដោយមិនធ្លាបបានឃើញពីមុខមកនោះ។

 

ទស្សនាវីដេអូចម្រៀង ខាងក្រោម៖

 

 

ដោយ GiMi Rotha

មតិយោបល់
បញ្ចេញមតិយោបល់