ព័ត៌មាន​ទូទៅ
          
រតនៈ ពិសី ត្រូវម៉ែបង្ខំអោយយកប្តីក្នុងឆ្នាំថ្មីនេះ!

គ្រាន់តែចូលឆ្នាំថ្មីភ្លាម មិនទាន់បានប៉ុន្មានផង តារាចម្រៀងចូលចិត្តសម្ញែងដើមទ្រូង ស្រស់ស្អាតសោភា កញ្ញា រតនៈ ពិសី ត្រូវអ្នកម្តាយរបស់នាងអោយយកប្តីក្នុងឆ្នាំនេះជាដាច់ខាត មិនអាចប្រកែចបានឡើយ ប្រសិនមានអ្នកចូលសួរ។

 

 

តារាចម្រៀងស្រីរាងតូចច្រឡឹង មុខមានមន្តស្នេហ៍ កញ្ញា រតនៈ ពិសី បានចេញសារនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ថានឹងយកប្តីនៅក្នុងឆ្នាំនេះ ប្រសិនបើមានអ្នកចូលសួរនាំ តាមពាក្យរបស់អ្នកម្តាយរបស់នាង ក្នុងឆ្នាំថ្មី ២០១៧នេះ ប៉ុន្តែមិនមានអ្នកចូលសួរនាំទេ​ កញ្ញាត្រូវតែសន្សំលុយចូលស្តីគេវិញ។

 

 

កញ្ញា មានភ្ជាប់សារមកថា៖ “ឆ្នាំនេះ ម៉ែថា ឲ យកប្ដីហើយ បើមានគេ ចូលសួរ តែបើថា អត់យកឆ្នាំ ហ្នឹងទេ ឆ្នាំក្រោយ ៗ ច្បាស់ជាត្រូវ សន្សំ លុយ ចូលស្ដី គេវិញហើយ មើលទៅ ហិហិ គិតមិចទៅ ណា យក អូន ??”។

 

 

ដោយ GiMi Rotha

មតិយោបល់
បញ្ចេញមតិយោបល់