ព័ត៌មាន​ទូទៅ
          
ក្រោយពីស្និទ្ធស្នាល សុគន្ធ ថេរ៉ាយុ និង រ៉ាប៊ី ចាប់ផ្តើមធ្លាយដំណឹងមានស្នេហាក្រៅឆាក

តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ និងកញ្ញា រ៉ាប៊ី​បានចាប់ដៃគូច្រៀងមានរយៈពេលជាងមួយឆ្នាំមកហើយ។ ជាមួយគ្នានេះអ្នកទាំងពីរក៏បានបង្កើតភាពស្និទ្ធស្នាលនៅក្រៅឆាកខុសប្លែកពីធម្មតា រហូតថ្មីៗនេះកើតមានព័ត៌មានថា អ្នកទាំងពីរបានបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកថែមទៀតផង។

 

 

យោងតាមព័ត៌មានពីក្រុមបច្ចេសទេសរបស់ផលិតកម្ម ថោន បានបង្ហើបព័ត៌មានថា មួយរយៈនេះលោក សុគន្ធ ថេរ៉ាយុ និងកញ្ញា រ៉ាប៊ី បានបង្កើតនូវសកម្មភាពប្លែកៗច្រើន បន្ទាប់ពីពួកគេបានធ្វើការសិល្បៈជាមួយគ្នាមួយរយៈមក។ ប្រភពដដែលនេះបន្តថា  ក្រៅពីថតMVអ្នកទាំងពីរ ក៏ឧស្សាហ៍បណ្តើរចូលផ្សារទំនើបជាលក្ខណៈដូចគូស្នេហ៍  ហើយជាពិសេសជាងនេះទៅទៀតមួយរយៈនេះលោក សុគន្ធ​ថេរ៉ាយុ ហាក់យកចិត្តទុកដាក់ និងហួងហែងកញ្ញា រ៉ាប៊ី សុខប្លែកពីពេលមុនៗ ចំណុចទាំងនេះហើយដែលធ្វើឲ្យក្រុមការងារ ថោន ជាច្រើនសង្ស័យថា ពួកគេអាចនឹងមានអ្វីពិសេសក្រៅពីការងារ។

 

 

ព័ត៌មានដែលធ្លាយចេញថ្មីៗនេះលោក សុគន្ធ ថេរ៉ាយុ បានឆ្លើយតបទាំងរអាក់រអួលថា លោក និងកញ្ញា រ៉ាប៊ី គ្មានអ្វីពិសេសក្រៅពីការងារទេ ប៉ុន្តែនៅពេល​ជជីក​សួរបន្ថែមលើព័ត៌មានដែលក្រុមការងារផលិរតកម្ម ថោន បង្ហើបលោកបែរជាទទួលស្គាល់ថា ថ្មីៗនេះលោកពិតជាស្និទ្ធស្នាលជាមួយកញ្ញា រ៉ាប៊ី ពិតមែន ប៉ុន្តែបើថា សកម្មភាពនេះជាពន្លកស្នេហ៍លោក ក៏មិនទាន់ហ៊ាននិយាយដែរ តែលោកសារថា លោកចូលចិត្តកញ្ញា រ៉ាប៊ី ។

 

ក្រោយពេលធ្លាយចេញព័ត៌មានគួរឲ្យចាប់អារម្មណ៍ មុននេះបន្តិចកញ្ញា រ៉ាប៊ី​មិនអាចទាក់ទងសុំការបំភ្លឺចំពោះព័ត៌មានខាងលើបានទេ ព្រោះទូរស័ព្ទរបស់នាងមិនទាក់បាន។ តែទោះយ៉ាងណាយើងក៏រង់ចាំការឆ្លើយតបពីកញ្ញាផងដែរ៕

 

 

ទស្សនាវីដេអូចម្រៀងខាងក្រោម៖

 

 

ដោយ សារិកាស

មតិយោបល់
បញ្ចេញមតិយោបល់